]
សេចក្តីជូនដំណឹងស្តីពីចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍
២១ សីហា ២០១៩ | ទាញយក | 4787

ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាមជូនបេក្ខភាពនៃចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍មេត្តាជ្រាបថា៖ ក្រសួងទេសចរណ៍នឹងធ្វើការបង្ហាញទិន្នន័យនៃចំនួនភ្ញៀវទេសចរផ្ដល់​មតិយោបល់ និងអនុសាសន៍(Comment) របស់ភ្ញៀវទេសចរ (ករណីដែលមាន) តាមរយៈគណនីបេក្ខភាពនីមួយៗលើគេហទំព័រ៖ www.cambodiabesthospitality.org (ជារៀងរាល់សប្ដាហ៍ទី៤នៃខែនីមួយៗ)ដើម្បីជាការក្រើនរំលឹកដល់បេក្ខភាពក្នុងការខិតខំផ្ដល់នូវសេវាបដិសណ្ឋារកិច្ចល្អ និងជំរុញឱ្យភ្ញៀវទេសចរចូលរួមក្នុងចលនាបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍បន្ថែមទៀតឱ្យស្រមតាមកម្រិតអប្បរមា(៥០០មតិយោបល់យ៉ាងតិចក្នុងឆ្នាំ២០១៩)ទើបអាចជាប់ជាបេក្ខភាពផ្លូវការនៃចលនាប្រឡងប្រណាំង។

ម្យ៉ាងវិញទៀត ក្នុងករណីដែលបេក្ខភាពមានបំណងចង់ពិនិត្យមើលរបស់របាយការណ៍លម្អិតនៃការវាយតម្លៃគឺត្រូវរង់ចាំលទ្ធផលវាយតម្លៃចុងក្រោយបន្ទាប់ពីប្រកាសជាផ្លូវការ។ ចំពោះរបាយការណ៍លម្អិតនេះ នឹងត្រូវផ្ញើទៅតាមរយៈអ៊ីម៉ែល៖ info@cambodiabesthospitality.org

ក្រសួងទេសចរណ៍សូមថ្លែងអំណរគុណចំពោះការចូលរួមចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ !!!

“បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានកំណើន”

គ្មានទិន្នន័យ
ព័ត៌មានស្រដៀង